Menu gauche
Contenu
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ត្រូវបាន អនុញ្ញត្តអោយ ធ្វើអន្តរាគមន៍ជួយ ដល់ប្រទេសកម្ពុជា នៅ ឆ្នាំ ១៩៩៣ ហើយក៏បានបើក ការិយាល័យរបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំដដែលនោះដែរ។
News
សន្និសីទលើកទី៤ស្តីអំពីធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានប្រព្រឹត្តទៅនៅ
សន្និសីទលើកទី៤នេះ បានលើកយកប្រធានបទ “កំណើននិងការលំបាកនៃផ្នែកធនាគារ និង មីក្រូហិរញ្ញវត្ថុ៖ តើមានឱកាសអ្វីខ្លះសម្រាប់ទីផ្សារ ដែលស្ទុះឡើង?”។ ព្រឹត្តិការណ៍បានអនុញ្ញាតដល់ អ្នកមានវិជ្ជាជីវៈឡើងអន្តរាគមន៍លើ ប្រធានបទផ្សេងៗ គួបផ្សំទស្សនៈប្រវត្តិនៃការអភិវឌ្ឍន៍របស់ផ្នែកទាំងឡាយ និង ការគិតអំពីទិសដៅនៃការអភិវឌ្ឍន៍។ អ្នកឡើងអន្តរាគមន៍ ក្នុងសន្និសីទមានច្រើនៈ អ្នកជំនាញមកពីបណ្តាធនាគារកណ្តាលជាតិ ធនាគារពាណិជ្ជក្នុងស្រុក និង ក្រៅប្រទេស ស្ថាប័នមីក្រូហិរញ្ញ វត្ថុ ស្ថាប៍នហិរញ្ញវត្ថុ ឬ ក៏សហគ្រាសធំៗ។ លោក អង់ដ្រេ ពូយយេស ឌុយផ្លេ នាយកទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ បានស្នើក្នុងឱកាសនោះ នូវបទឧទេ្ទសនាមជាប្រវតិ្តសាស្រ្ត អំពី “ ការអន្តរាគមន៍របស់ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ដើម្បី ទ្រទ្រង់វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា” ដោយបានគូសបញ្ជាក់ ពីការលំបាក សំខាន់ៗ ទាំងឡាយ ដល់ផ្នែកហិរញ្ញវត្ថុបច្ចុប្បន្ន ជាពិសេស ការការពារអ្នកប្រើប្រាស់។
L'AFD propose des formations professionnelles
Le CEFEB (Centre d'Études Financières Économiques et Bancaires) propose des formations professionnelles de haut niveau aux cadres des pays partenaires de l'AFD.
គម្រោងទ្រទ្រង់ដល់ពាណិជ្ជកម្មអង្ករកម្ពុជា
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានព្រមព្រៀងផ្តល់ជំនួយជា ហិរញ្ញប្បទាននូវទឹកប្រាក់ចំនួន ៣,៥លានអឺរ៉ូ ដល់ព្រះរាជាណាចក្រកម្ពុជា សម្រាប់អនុវត្តគម្រោងទ្រទ្រង់ដល់ពាណិជ្ជកម្មអង្ករកម្ពុជា។ការបញ្ចប់គម្រោង
បាននាំមកនូវយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍន៍ការនាំចេញក្នុងទិសដៅ បង្កើនជាអតិបរមានូវតម្លៃបន្ថែមជាតិ និង ថ្លៃដើមដល់អ្នកផលិត ។
ដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីគម្រោងផ្សេងៗនៃការស្តារប្រព័ន្ធ ស្រោចស្រពក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ គម្រោងពង្រឹងសមត្ថភាព ពាណិជ្ជកម្មថ្មីនេះ (PRCC) សំដៅបង្កើនតម្លៃលើសក្នុងស្រុកឲ្យបានខ្ពស់ដោយ ផ្តល់នូវការគាំទ្រដល់ភាគីដៃគូខាងវិស័យនេះ និង ដោយការធ្វើឲ្យកាន់តែប្រសើរ ឡើងការនាំអង្ករកម្ពុជាចូលទៅទីផ្សារអន្តរជាតិ។ វិស័យអង្ករកម្ពុជាជាវិស័យ អាទិភាពមួយសម្រាប់រដ្ឋាភិបាលកម្ពុជា។ ទិសដៅ សំខាន់ៗនៃគម្រោងរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍មានដូចតទៅ៖
- ចូលរួមដល់ការរៀបចំរចនាសម្ព័ន្ធវិស័យអង្ករ (ដំណើរប្រតិបតិ្តការសម្របសម្រួល អន្តរក្រសួង និង ការសន្ទនាសាធារណៈ / ឯកជន ការរៀបចំរចនាសម្ព័ន្ធ វិជ្ជាជីវៈ និង អន្តរវិជ្ជាជីវៈវិស័យអង្ករ) និង ចូលរួមពង្រឹងសមត្ថភាពភាគីជាដៃគូ (PME សហគ្រាសធុនតូចនិងមធ្យម, អ្នកផលិត, សេវាកម្មសាធារណៈទ្រទ្រង់
ផ្នែក និង ធនាគារ)។ - បង្កើតឡើងនូវសញ្ញាសំគាល់គុណភាពដែលនាំឲ្យអង្ករកម្ពុជាមានតម្លៃយ៉ាងល្អ ប្រសើរនៅលើទីផ្សារក្រៅប្រទេស
- ជម្រុញវិស័យកសិកម្មតាមកិច្ចសន្យា និង អភិវឌ្ឍសមត្ថភាពអន្តរាគមន៍នៃ
អង្គការអ្នកផលិតក្នុងការធ្វើពាណិជ្ជកម្មស្រូវកម្រិតបឋម - ពង្រឹងសមត្ថភាពធនាគារអភិវឌ្ឍន៍ជនបទ (BDR) ដើម្បីឆ្លើយតបទៅនឹង តម្រូវការហិរញ្ញវត្ថុរបស់សហគ្រាសធុនតូចនិងមធ្យម (PME) ខាងវិស័យអង្ករ និង
អង្គការអ្នកផលិត។
គម្រោងសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមអ្នកបច្ចេកទេសដែលត្រូវបាន បង្កើតឡើងដោយគណៈកម្មាធិការនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
(CPEF)។ គម្រោងនេះមានទីតាំងរឹងមាំអមឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រូវមានទំនាក់ទំនងខាងនិតិវិធីច្បាប់ជាមួយនឹងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
(SNEC) ដែលជាលេខាធិការដ្ឋានរបស់ គណៈកម្មាធិការនយោបាយសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ (CPEF)។

![français [French]](/jsp/jahia/engines/images/flags/fr_off.gif)
![English [English]](/jsp/jahia/engines/images/flags/en_off.gif)