Menu gauche
Contenu
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ត្រូវបាន អនុញ្ញត្តអោយ ធ្វើអន្តរាគមន៍ជួយ ដល់ប្រទេសកម្ពុជា នៅ ឆ្នាំ ១៩៩៣ ហើយក៏បានបើក ការិយាល័យរបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំដដែលនោះដែរ។
News
ការដាក់ឲ្យប្រើប្រាស់ទឹកស្អាត៖ គម្រោង “ប្រទេសកម្ពុជាដំណាក់កាលទី៣” របស់អង្គការក្រៅរដ្ឋា
ប្រទេសបារាំងបានសម្រេចចិត្តបន្តទ្រទ្រង់ដល់កម្មវិធីរបស់អង្គការក្រៅរដ្ឋាភិបាល បារាំងមួយមានឈ្មោះថា “ទឹកស្អាត ១០០១” (1001 Fontaines) ដើម្បីធ្វើឲ្យល្អប្រសើរ ការដាក់ឲ្យប្រើប្រាស់ទឹកស្អាតនៅប្រទេសកម្ពុជា។ ការទ្រទ្រង់ថ្មីនេះមានទម្រង់ជា ហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ៣០០ ០០០ អឺរ៉ូ សម្រាប់គម្រោង “ប្រទេស កម្ពុជាដំណាក់កាលទី៣” រៀបចំដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement)។
គម្រោងរបស់អង្គការ “ទឹកស្អាត ១០០១” នៅប្រទេសកម្ពុជាមានទិសដៅធ្វើឲ្យសុខភាព ប្រជាជនតាមទីជនបទកាន់តែមានភាពល្អប្រសើរឡើង។ គម្រោងបានបង្កើតសមត្ថភាព ផលិតទឹកស្អាតនៅក្នុងភូមិជនបទ - ដោយដាក់ចូលក្នុងធុងចំណុះទឹក២០លីត្រដើម្បី ធានាគុណភាពរហូតដល់កន្លែងប្រើប្រាស់ - (ជាសកម្មភាពសេដ្ឋកិច្ចសំដៅបង្កើត ល័ក្ខខ័ណ្ឌថិតថេរនៃសមត្ថភាពទាំងនោះផងដែរ)។
កន្លែងធ្វើអាជីវកម្មចំនួន៥៨ត្រូវបានបង្កើតឡើងនៅភាគពាយ័ព្យប្រទេសកម្ពុជាចាប់ ពី ឆ្នាំ ២០០៥ ដល់ចុងឆ្នាំ ២០១១ ក៏ដូចជាកម្មវិធីគាំទ្របច្ចេកទេសដែលផ្តល់ដោយ ថវិការបស់អាជីវករទាំងនោះ។ គម្រោង “ប្រទេសកម្ពុជាដំណាក់កាលទី៣” ត្រូវបាន បញ្ចូលទៅក្នុងយុទ្ធសាស្រ្តខិតខំប្រឹងប្រែងយ៉ាងធំធេងដែលគ្រោងនឹងបង្កើតកម្មវិធី គាំទ្រថ្មី ២ ឬ ៣ទៀត។ កម្មវិធីនិមួយៗត្រូវចងក្រងកន្លែងផលិតទឹកស្អាតចំនួន៦០ នៅតាមតំបន់ជនបទផ្សេងៗទូទាំងប្រទេសកម្ពុជា។ ផ្នែកដំបូងនៃការខំប្រឹងប្រែង នេះគឺ - គម្រោង “ប្រទេសកម្ពុជាដំណាក់កាលទី៣” ដែលបានលើកមកនេះ -រួមមានការបង្កើតកម្មវិធីគាំទ្រមួយ និង “ក្បាលម៉ាស៊ីន” ចំនួន៦០ នៅចន្លោះដើម ឆ្នាំ២០១២ និងចុងឆ្នាំ ២០១៤។
ជម្ងឺមហារីក និង ការថែទាំសម្រន់ ៖ ប្រព័ន្ធគោលនៃការទទួលបន្ធុកទូទៅ បន្ត និង បានបញ្ចូលគ្នាដើ
ប្រទេសបារាំងបានសម្រេចចិត្តទ្រទ្រង់ ដល់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល បារាំងមួយដែលមានឈ្មោះ ថា “ Douleurs Sans Frontières (DSF)” ដើម្បីអភិវឌ្ឍសម្រាប់រយៈពេលបីឆ្នាំនូវ “ប្រព័ន្ធគោលនៃការទទួលបន្ធុកទូទៅ បន្ត និង បានបញ្ចូលគ្នាសម្រាប់អ្នកជម្ងឺមហារីក។
គម្រោងមានចំនួនទឹកប្រាក់សរុប ១ ៦១៨ ០១៥ អឺរ៉ូ ក្នុងនោះទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ (AFD) បានចូលរួមវិភាគទានចំនួន ៥៤០ ៣៥៤ អឺរ៉ូ ។
គម្រោង “ជម្ងឺមហារីក និង ការថែទាំសម្រន់” មានទិសដៅសំខាន់គឺ៖
(១) ធ្វើឲ្យកាន់តែប្រសើរការទទួលបន្ទុកទូទៅដល់អ្នកជម្ងឺ ជាពិសេសអ្នកជម្ងឺមហារីកក្រីក្រដែលប្រមូលផ្តុំទៅលើការទទួល បន្ទុកការឈឺចាប់ និង ការផ្តល់សេវាថែទាំសម្រន់នៅ មន្ទីរពេទ្យកាម៉ែត
(២) ដាក់ឲ្យដំណើរការសេវាកម្មឯកទេស ផ្នែកព្យាបាល សម្រន់ ដែលមានពីយូរមកហើយនៅរាជធានីភ្នំពេញ
(៣) ជំរុញចំណេះដឹងនិងសមត្ថភាព បណ្តាភាគីដែលបម្រើការនៅមន្ទីរពេទ្យជាតិពីរ គឺមន្ទីរពេទ្យកាលម៉ែត និង មន្ទីរពេទ្យកម្ពុជា-សូវៀត
(៤) ធ្វើឲ្យចំណេះដឹង សហគមន៍កាន់តែប្រសើរឡើង អំពីជម្ងឺមហារីក និង ការថែទាំសម្រន់ និង ធ្វើឲ្យមាន ការផ្លាស់ប្តូរការប្រព្រឹត្តក្នុងការរស់នៅ។
ទស្សនៈកិច្ចជាផ្លូវកា ររបស់នាយករដ្ឋមន្ត្រីបារាំងនៅកម្ពុជា ៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង
ដូចដែលបាន ជូនដំណឹងរួចមកហើយ គឺ លោកនាយករដ្ឋមន្រ្តីបារាំង François Fillon នៅក្នុងដំណើរ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ពីថ្ងៃ ទី ៣ កក្កដា ឆ្នាំ ២០១១ បានប្រកាសថា នឹងផ្តល់ជំនួយប្រហែល ៤ លាន ដុល្លារអាមេរិកតាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍បានរាំង AFD ចាប់ពីឆ្នាំនេះ ទៅ ក្នុងទិសដៅគាំទ្រ និង អភិវឌ្ឍន៍វិស័យ ផលិតផលស្រូវ នៅកម្ពុជា ។
ប្រាក់ដែលគ្មានការធានាពីរដ្ឋចំនួន ២០ លានដុល្លារអាមេរិក មានទិសដៅ រៀបចំឡើងវិញ នូវ រចនា សម័្ពន្ធសាខា កែច្នៃ ផលិតផលស្រូវ (ដូចជា ការកែលម្អសម្ភារៈ នៅតាមរោងម៉ាស៊ីនកិនស្រូវ ព្រមទាំង ពង្រឹង សមត្ថភាពដល់ផលិតករស្រូវ) ។ កម្ចីនេះ នឹងមកបំពេញបន្ថែមជំនួយ ដោយផ្ទាល់ខាងលើ ។ ម្យ៉ាងទៀត ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ក៏បានចូលរួមកិច្ចពិភាក្សា រវាងប្រធានសហគ្រាស បារាំង និង កម្ពុជាដោយមាន វត្តមានដ៏ខ្ពង់ខ្ពស់ មកពីរាជរដ្ឋភិបាលកម្ពុជា ព្រមទាំងរដ្ឋលេខាធិការ ក្រសួងដឹកជញ្ជូន បារាំង គឺលោក Thierry Mariani ។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ក៏បានកំណត់វិធីផ្សេង ៗ សម្រាប់ គាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចី ដោយគ្មានការធានាពីរដ្ឋ ។
PROPARCO ផ្តល់កម្ចីឥណទានដល់គ្រឹះស្ថានមីក្រូហិរ ញ្ញវត្ថុកម្ពុជាហត្ថាកសិករ លីមីធីត
PROPARCO គឺបុត្រសម្ព័ន្ធរបស់ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) ដែលឯកទេសក្នុងការផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន បានផ្តល់ ទឹកប្រាក់កម្ចីឥណទានចំនួន៥លានដុល្លារសម្រាប់រយៈពេល ៨ ឆ្នាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (IMF) ហត្ថាកសិករលីមីធីត (Hattha Kaksekar Limited) ដើម្បីទ្រទ្រង់ដល់កំណើនកញ្ចប់ ថវិការបស់ខ្លួន។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ឥណទាននេះបានប្រព្រឹត្ត ឡើងកាលពីថ្ងៃពុធទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅទីក្រុងភ្នំពេញដោយមានវត្តមាន លោក ហួត អៀងតុង អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ (HKL) និង អ្នកស្រី Marie-Hélène LOISON ប្រតិភូអគ្គនាយិការង PROPARCO ។
ប្រទេសកម្ពុជាដែលត្រូវបានកត់សំគាល់ឃើញកំណើនសេដ្ឋកិច្ចលើសពី៦%របស់ខ្លួន នៅឆ្នាំ ២០១១ ត្រូវឆ្លើយតបទៅនឹងសំណើសុំកាន់តែកើនឡើងរបស់ប្រជាជនផ្នែកសេវា ហិរញ្ញវត្ថុ។ ប្រជាជនទទួលបានឥណទាននៅមានកំណត់តាមប្រព័ន្ធធនាគារបែបបុរាណ ជាពិសេស នៅតំបន់ជនបទដែលមានប្រជាជនរស់នៅ៨០%នៃចំនួនសរុបទូទាំង ប្រទេស។ គម្រោងហិរញ្ញប្បទាននេះ គឺជាការអន្តរាគមន៍លើកទី ៤ របស់ PROPARCO ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយវានឹងជួយដល់សហគមន៍ក្រីក្រមានលទ្ធភាព ក្នុងការទទួលបានឥណទានកាន់តែច្រើន។ ការផ្តល់កម្ចីនេះនឹងជួយគាំទ្រដល់ការរីក ចម្រើននៃសហគ្រាសធុនតូចនិងមធ្យមដែលជាប្រភពស្រូបយកកម្លាំងពលកម្ម និង ការរីកចម្រើននៅប្រទេសកម្ពុជា។
អ្នកស្រី Marie-Hélène LOISON បានពន្យល់ថា៖ “យើងរីករាយណាស់ដែលមានដៃគូរឹងមាំ
និងស្វាហាប់ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីធីត។ ការផ្តល់ហិរញ្ញប្បទាន រយៈពេលវែងរបស់យើងនឹងជួយពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័ននេះឲ្យកាន់តែ មានភាពល្អប្រសើរថែមទៀត។ ប្រតិបតិ្តការនេះឆ្លុះបញ្ចាំងនូវការខិតចូលរបស់ យើងខាងវិស័យមីក្រូហិរញ្ញវត្ថុ ៖ ទ្រទ្រង់ដល់គ្រឹះស្ថានសម្រាប់សម្របសម្រួលខាង ហិរញ្ញវត្ថុ និង សង្គម ដើម្បីជួយដល់វិស័យហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ” ។
សង្ខេបអំពី PROPARCO
PROPARCO គឺជាស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ដែលគ្រប់គ្រងដោយទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និង មានម្ចាស់ភាគហ៊ុនឯកជនភាគខាងជើង និង ខាងត្បូង។ បេសកកម្មរបស់ PROPARCO គឺធ្វើការជួយជម្រុញដល់រាល់ការវិនិយោគ ឯកជននៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលជាបច្ច័យជួយដល់ការរីកចម្រើន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ សហសវត្ស។ PROPARCO គឺស្ថិតនៅក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ ទ្វេភាគីនៅលើពិភពលោក។ PROPARCO ធ្វើអន្តរាគមន៍នៅលើទ្វីបទាំងបួនដោយ ចាប់ផ្តើមពីប្រទេសកំពុងអភិវឌ្ឍន៍រហូតដល់ប្រទេសក្រីក្រ ជាពិសេសទ្វីបអាហ្រ្វិក
ដែលមានភាពចាំបាច់ចំពោះការទទួលខុសត្រូវសង្គម និង បរិស្ថាន។ www.proparco.fr
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីធីត (Hattha Kaksekar Limited) ដែលបានធ្វើ សកម្មភាពដំបូង ក្នុងនាមអង្គការក្រៅរដ្ឋភិបាលកាលពីឆ្នាំ ១៩៩៦ ហើយបច្ចុប្បន្នត្រូវ បានចាត់ទុកជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (IMF) ដែលស្រូបយកអតិថិជនបានច្រើននៃប្រទេសកម្ពុជា។ ដោយសារមានបុគ្គលិកប្រកប ដោយគុណភាព និង បទពិសោធន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះបានដើរតួនាទីយ៉ាង សំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដោយបានផ្តល់សេវាហិរញ្ញវត្ថុមូលដ្ឋានដល់ អតិថិជន និង សហគ្រាស។ ការសង្កត់ធ្ងន់គឺទៅលើភាពដែលល្អខាងសេដ្ឋកិច្ច និងផលប៉ះពាល់ការអភិវឌ្ឍន៍នៃគម្រោងនីមួយៗរបស់អ្នកខ្ចី និង សហគមន៍របស់ពួកគេ។ គ្រឹះស្ថានមីក្រូហិរញ្ញហត្ថកសិករលីមីធីតគ្រប់ដណ្តប់ទូទាំងប្រទេសដើម្បីផ្តល់សេវា ដល់តំបន់ជាច្រើនរួមទាំងតំបន់ជនបទដាច់ស្រយាលដែលមានការខ្វះខាតផងដែរ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីធីតដោយបានទទួលអាជ្ញាប័ណ្ណឲ្យទទួល ប្រាក់បញ្ញើនៅឆ្នាំ ២០១០ បានពង្រីកសកម្មភាពរបស់ខ្លួន និង បានផ្តល់ចាប់ពីពេល នោះមកនូវការប្រាក់សន្សំ។ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន និង បន្ថែមសេវាគ្រប់ប្រភេទ សម្រាប់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីធីតមានគម្រោងក្នុងរយៈ ពេលបង្គួរដើម្បីប្តូរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជវិញ។
http://www.hkl.com.kh
Lawyers Without Borders France – Helping to defend civil party victims of Khmer Rouge
Publication of a concept note on AFD’s coming support to the rice value-chain in Cambodia
AFD and the relevant Cambodian stakeholders are currently drawing out a project to support the development of the rice value-chain in Cambodia. The French cooperation will grant 3,5m€ over 3 years to finance a large-scale capacity-building intervention.

![français [French]](/jsp/jahia/engines/images/flags/fr_off.gif)
![English [English]](/jsp/jahia/engines/images/flags/en_off.gif)