Menu gauche
Contenu
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ប្រចាំនៅកម្ពុជា
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ត្រូវបាន អនុញ្ញត្តអោយ ធ្វើអន្តរាគមន៍ជួយ ដល់ប្រទេសកម្ពុជា នៅ ឆ្នាំ ១៩៩៣ ហើយក៏បានបើក ការិយាល័យរបស់ខ្លួន នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំដដែលនោះដែរ។ បីឆ្នាំក្រោយមក
PROPARCO ដែលជាផ្នែកជំនាញ ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ភាគីឯកជន ក៏បានចាប់ផ្តើម ដំណើរការ។ កាលដើមដំបូង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង មានគោលដៅ ផ្តល់ហិរញ្ញប្បទាន ដល់តំបន់ជនបទ គឺ ការរៀបចំ ជនបទ និង ការរៀបចំតំបន់អង្គរ ស្របទៅតាមបេសកកម្មរបស់ខ្លួន ដែលកំណត់រួចមកហើយ ។
ក្រោយមកទៀត ក្រុមការងារ បានពង្រីកសកម្មភាព របស់ខ្លួនរហូត ទៅដល់ការអភិវឌ្ឍន៍ ហេដ្ឋារចនា ម្ព័ន្ធនៅតាមជនបទបន្ថែមទៀត (មានបណ្តាញទឹកនិងអគ្គីសនីជាដើម) ។ រហូតមកដល់ខែកញ្ញា ឆ្នាំ ២០០៥ បទអន្តរាគមន៍ ទាំងឡាយបានផ្តោតទៅ លើវិស័យ កសិកម្ម បរិស្ថាន និង សុខាភិបាល ស្របទៅតាមឯកសារ នៃ ក្របខ័ណ្ឌភាពជាដៃគូដែល ត្រូវបានចុះហត្ថលេខារវាងសាធារណៈរដ្ឋបារាំង និង ព្រះរាជាណាចក្រ កម្ពុជា ជាពិសេស គឺ បានឆ្លើយតបទៅនឹង គោលដៅអាទិភាពរបស់ គណៈកម្មាធិការអន្តរក្រសួង សម្រាប់ កិច្ចសហប្រតិបតិ្តការ និង ការអភិវឌ្ឍន៍ (CICID) ។
ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០០៩ បន្ទាប់ពីមានសេចក្តីសម្រេចពី គណៈកម្មាធិការអន្តរក្រសួងសម្រាប់ កិច្ចសហប្រតិបតិ្តការ និង ការអភិវឌ្ឍន៍ អោយកាត់បន្ថយជំនួយបារាំង ពីប្រទេសជាអាទិភាពចំនួន ១៤ មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ប្រចាំនៅកម្ពុជាក៏ មានការវិវត្តន៏ដែរ។ អំណឹះតទៅ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងចាប់ ផ្តើមជួយគាំទ្រដល់ការរីកចំរើន សម្រាប់ប្រទេស គឺ ជាជំនួយទ្រទ្រង់ដល់វិស័យ ផលិតកម្មដោយផ្តល់ជាប្រាក់ កម្ចីដែល គ្មានការធានាពីរដ្ឋ ដោយគាំទ្រ ជាពិសេស លើវិស័យខាងក្រោម ៖
- វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម
- ប្រព័ន្ធធារាសាស្រ្ត
- បណ្តាញអគី្គសនី និង ទឹកនៅតាមតំបន់ ទីក្រុង និង ជនបទ
- វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅ ក្នុងវិស័យទេសចរណ៍ និង ឧស្សាហកម្មកាត់ដេរ
ការវិវត្តន៍ ផ្នែកយុទ្ធសាស្រ្តនេះ គឺ ជាកាតឆ្លើយតបទៅ នឹងរាល់បណ្តាអនុសាសន៍ ដែលមានចែង នៅក្នុង ឯកសារតម្រង់ទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលត្រូវបានចុះហត្ថលេខា នៅ ខែ តុលា ឆ្នាំ ២០១០ ។ ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់ ឆ្នាំ ២០១០ ថវិកាសរុប ដែលទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងជួយដល់ប្រទេសកម្ពុជា បានកើនឡើង រហូតដល់ប្រហែល ១៣៨ លានអឺរ៉ូ ដោយពុំបាន រាប់បញ្ចូល ថវិកាបានមកពី PROPARCO ទេ។ ជាមធ្យម ទំហំទឹកប្រាក់ ដែលបានផ្តល់អោយ សម្រាប់រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ ៧ លានអឺរ៉ូ ។ នៅឆ្នាំ ២០១១ នេះ ថវិកាចំនួន ១៦ លានអឺរ៉ូ ត្រូវបានផ្តល់ អោយ ប្រទេសកម្ពុជា (៨,៥ លានអឺរ៉ូ បានមកពី AFD និង ៧,៥ លានអឺរ៉ូបានមកពី PROPARCO ។

![français [French]](/jsp/jahia/engines/images/flags/fr_off.gif)
![English [English]](/jsp/jahia/engines/images/flags/en_off.gif)