PROPARCO

PROPARCO

Proparco ត្រូវបានបង្កើតឡើងនៅ ឆ្នាំ ១៩៩៧ គឺ ជាស្ថាប័នហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍ ដែលអនុវត្ត គម្រោងរបស់ខ្លួនតាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD  និង ជាមួយដៃគូឯកជនដែលនៅភាគខាងត្បូង និង ខាងជើង  ដ៏ទៃទៀត ។ នៅ ឆ្នាំ ២០០៨  Proparco បានផ្តល់ជំនួយជាថវិកាចំនួន ៩៤៤ លានអឺរ៉ូ    តាមរយៈ គម្រោង ចំនួន ៥០ ក្នុងបណ្តា  ៣០  ប្រទេស ។

សកម្មភាពរបស់ Proparco គឺ ជួយជម្រុញដល់រាល់ការវិនិយោគឯកជន នៅក្នុងបណ្តា ប្រទេសកំពុង អភិវឌ្ឍន៍ ដែលជាបច្ច័យជួយដល់ការរីកចម្រើន ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព  និង  ដើម្បីឈានទៅ សម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស  (OMD) ។

យុទ្ធសាស្រ្ត នៃ គម្រោងនោះ គឺ ផ្តោតទៅលើវិស័យផលិតកម្ម ប្រព័ន្ធហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ  និង ទុនសម្រាប់វិនិយោគទៅតាមលក្ខណៈពិសេស ៗ នៃ ការអភិវឌ្ឍន៍ របស់ប្រទេសនិមួយ ៗ ។

គម្រោងនេះ បានពង្រីកសកម្មភាពរបស់ខ្លួន នៅតាមភូមិសាស្រ្តមួយចំនួនធំ  គឺចាប់តាំងពីប្រទេសកំពុង អភិវឌ្ឍន៍ធំ ៗ រហូតដល់ប្រទេសដែលក្រីក្រ ជាងគេ    ជាពិសេសស គឺនៅតំបន់អាហ្រ្វិក ដោយតម្រូវ អោយ មាន ការទទួលខុសត្រូវខ្ពស់ ចំពោះសង្គម និង បរិស្ថាន ។

Proparco បានបង្កើតនូវលទ្ធភាពហិរញ្ញប្បទានជាច្រើនដើម្បី ឆ្លើយតបទៅនឹង តម្រូវការផ្សេងៗ របស់ អ្នកវិនិយោគឯកជន នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍  (កម្ចីមូលនិធិ  ការធានា   និង ជំនាញផ្នែកហិរញ្ញ ប្បទាន)។
វិធានការ ស្តីពីការប៉ះពាល់ការអភិវឌ្ឍន៍  និង បរិស្ថាន  គឺជា ការចូលរួមវិភាគទាន ដល់ការតាមដាន លើការវិវត្តន៍ ប្រកបដោយគុណភាព នៃ គម្រោងនិមួយ ៗ និង ដើម្បីបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ Proparco។

 

សម្រាប់ព័ត៌មានបន្ថែមសូមមើលគេហទំព័ររបស់ Proparco


ការិយាល័យប្រចាំតំបន់នៅទីក្រុងប៉ាងកក

Bangkok ( Cambodge, Indonésie, Laos, Philippines, Thaïlande et Vietnam)

Pierre-Alain Pacaud
Exchange Tower, Unit 3501-02, 35th floor
388 Sukhumvit Road, Klongtoey
Bangkok 10110, Thailand
Tel+66 (0) 2 663 6090

pacaudpa@afd.fr