ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៍ ប្រចាំនៅកម្ពុជា

© AFD - E. Beugnot

► ស្តីអំពីប្រទេសកម្ពុជា [+]

© AFD - C. Benveniste

ប្រទេសកម្ពុជាស្ថិតនៅត្រង់ចំណុចកណ្តាលនៃអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណ ១៤.៣លាននាក់ ។ ក្រាយពី សង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំដោយរបបខ្មែរក្រហមជាមួយនឹងកងទ័ពវៀតណាមមកកិច្ចព្រមព្រៀងមួយ ត្រូវបានចុះ​ហត្ថលេខានៅទីក្រុងប៉ារីសនាឆ្នាំ១៩៩១ដែលបានធ្វើអោយប្រទេសកម្ពុជាបានទទួលនូវ សន្តិភាពជាបណ្តើរៗ ។ សេដ្ឋកិច្ចជាតិដែលមានភាពទន់ខ្សោយ ដោយសារអន្ធកាលជាច្រើនឆ្នាំកន្លងមក នោះក៏បានស្ទុះងើបឡើងវិញ ហើយបើកទ្វារទៅកាន់ឆាកអន្តរជាតិតាមរយៈការធ្វើសមាហរណកម្មចូលនៅក្នុងសមាគមអាស៊ាននៅឆ្នាំ១៩៩៩ និងក្រោយមកទៀតកម្ពុជាបានចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។

បច្ចុប្បន្ននេះវិស័យកសិកម្ម - កាត់ដេរ និងទេសចរណ៍ គឺជាសរសរស្តម្ភទាំងបីនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ បើតាមអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ អត្រាកំណើនមាន ៦.៥% នៅឆ្នាំ ២០១២ ហើយអាចនឹងកើនឡើងរហូត ​   ដល់៧%នៅឆ្នាំបន្ទាប់ទៀត។ ទោះជាមានការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរអោយកត់សម្គាល់យ៉ាងនេះក៏ដោយ ក៏ ប្រជាពលរដ្ឋ មួយភាគធំនៅតែពុំបានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនោះទេ ។ ហេតុដូចនេះហើយទើប នៅឆ្នាំ២០១១ផលិតផលសរុបក្នុងស្រុកចំពោះប្រជាពលរដ្ឋម្នាក់ៗមិនលើសពី៨២០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ លើសពីនេះទៀត សេដ្ឋកិច្ចប្រទេសកម្ពុជានៅតែមានភាពទន់ខ្សោយ សម្រាប់ការចូលរួមប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាងដោយសារ ធាតុសំខាន់ៗនៃវិស័យសេដ្ឋកិច្ចនៅមិនទាន់គ្រប់គ្រាន់។

ក្រោយពីការស្តារប្រទេសឡើងវិញ កម្ពុជាត្រូវបង្ហាញខ្លួននិងត្រូវធ្វើសមារណកម្មទៅក្នុងតំបន់ដែលកំពុងមាន​ ការវិវត្តន៍យ៉ាងពេញទំហឹងហើយអាចធានាអោយមានទីផ្សារមួយដ៏ធំសម្រាប់ប្រទេសកម្ពុជា (អាស៊ាននិងចិន) ។ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មព្រមទាំងធនធានមនុស្សគឺជាកត្តាអំណោយផលយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ។ គឺនៅក្នុងបរិបទនេះហើយដែល AFD បានមកធ្វើអន្តរាគមន៍ដើម្បីជួយកម្ពុជា អោយមានការអភិវឌ្ឍន៍មួយប្រកបដោយសមភាពនិងនិរន្តរភាព។
 

► យុទ្ធសាស្រ្តរបស់ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា [+]

© AFD - E. Beugnot

ទីភ្នាក់ងារបារាំងសំរាប់ការអភិវឌ្ឍន៍នៅកម្ពុជា (AFD) បានទទួលការអនុញ្ញាតអោយធ្វើអន្តរាគមន៍ នៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៣មកហើយនៅឆ្នាំដដែលនាខែកញ្ញាAFDបានបើកការិយាល័យរបស់ខ្លួន នៅទីក្រុងភ្នំពេញ ។

កាលដើមឡើយ AFD បានផ្តោតសកម្មភាពរបស់ខ្លួនទៅលើការជួយឩបត្ថម្ភដល់វិស័យ កសិកម្ម ការអភិវឌ្ឍន៍ទីក្រុង និងវិស័យសុខាភិបាល ។ ចាប់តាំងពីខែកក្កដាឆ្នាំ២០០៩មក ធនធានដែល AFDយកប្រើប្រាស់ក្នុងបទអន្តរាគមន៍ របស់ខ្លួននៅកម្ពុជាមានការវិវត្តន៍គួរអោយកត់សម្គាល់។ដើម្បីជួយគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា និង ដោយមានការពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា AFDបានតម្រង់ទិសជំនួយឧបត្ថម្ភរបស់ខ្លួន​ទៅរក​វិស័យផលិតកម្ម​ តាមរយៈការផ្តល់កម្ចីដោយគ្មានការធានាពីរដ្ឋ​ គឺជាកម្ចីដែលផ្តល់អោយទៅសហគ្រាស ឬ ​ធានាគារដោយផ្ទាល់ទោះជាស្ថាប័នឯកជន ឬ ក៏ជាស្ថាប័នរដ្ឋក៏ដោយ ពោលគឺអោយទៅស្ថាប័នណា​ដែលពុំទទួល​ បានការធានាពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

តាំងពីខែកក្កដាឆ្នាំ២០១២ មកប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានសិទ្ធិទទួលបានកម្ចីឥណទានដោយ​មានការធានា​ពីរដ្ឋ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់ល្អប្រសើរជាងមុន ដែលវាយតម្លៃដោយអង្គការ មូលនិធិរូបិយ៍វត្ថុអន្ដរជាតិចំពោះលទ្ធភាពដែលអាចដោះបំណុលបានរបស់ប្រទេសកម្ពុជា។

បច្ចុប្បន្ននេះAFDធ្វើអន្តរាគមន៍ក្នុងវិស័យទាំងបួនដូចខាងក្រោម៖

  • កសិកម្មនិងកសិឧស្សាហកម្ម
  • ហេដ្ឋារចនាសម្ព័ន្ធ
  • ផលិតកម្ម
  • បណ្តុះបណ្តាលវិជ្ជាជីវៈ(ជំនាញខាងផ្នែកកាត់ដេរ - ទេសចរណ៍ និងអាចលើវិស័យកសិកម្មថែមទៀត)

តាំងពីឆ្នាំ១៩៩៣មកក្រុម AFD (AFD និង PROPARCO)បានចូលរួមជួយដល់គម្រោងជាច្រើន​នៅប្រទេសកម្ពុជា​ដែលមានថវិកាសរុបរហូតដល់ ២៧០លានអឺរ៉ូ ដែលនៅក្នុងនោះមាន ៧០លានអ៊ឺរ៉ូ បានផ្តល់អោយនៅឆ្នាំ២០១២។
 

► ទំរង់អន្តរាគមន៍ [+]

ក្រុម AFD នៅកម្ពុជា ធ្វើសកម្មភាពក្នុងវិស័យផលិតកម្ម និងវិស័យហិរញ្ញវត្ថុជាច្រើនផ្នែកបន្ថែមទៀតដូចជា ៖

  • កម្ចីសម្បទានដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
  • កម្ចីដោយគ្មានការធានាពីរដ្ឋដល់សហគ្រាសរដ្ឋនិងឯកជនជាកម្ចីសម្បទានឬមិនមែនជាកម្ចីសម្បទាន។
  • ការធានាប្រាក់កម្ចី (ជាពិសេសដោយសារមាន ARIZ ក្នុងការធានាផ្ទាល់ ឬជាកញ្ចប់ថវិកា ដោយ សហការ ជាមួយធានាគារពាណិជ្ជកម្មក្នុងស្រុក។
  • មូលនិធិជាដើមទុនសុទ្ធ ឬ ជាមូលនិធិកម្ចីពីខាងក្រៅ
  • ជំនួយឧបត្ថម្ភថវិកាដល់កម្មវិធីអភិវឌ្ឍន៍ឬជំនួយបច្ចេកទេសរួមទាំងជំនួយមកពី FFEM(មូលនិធិបារាំង សម្រាប់បរិស្ថានពិភពលោក), ជំនួយមកពី PRCC (កម្មវិធីពង្រឹងសម្ថភាពពាណិជ្ជកម្ម) ឬ ក៏ការជួយ ជ្រោមជ្រែងដល់អង្គការមិនមែនរដ្ឋាភិបាល (ONG)។
  • សកម្មភាពបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពបច្ចេកទេសតាមរយៈ សកលវិទ្យាល័យសហគ្រាសរបស់ AFDនិង CEFEB (មជ្ឍមណ្ឌលសិក្សាផែ្នកហិរញ្ញវត្ថុសេដ្ឋកិច្ចនិងធានាគារ) ដែលមានទីតាំងនៅទីក្រុង Marseilleប្រទេសបារាំង គឺមានវគ្គសិក្សារយៈពេលវែងដើម្បីទទួលសញ្ញាប័ត្រ មានសិក្ខាសាលារយៈពេលខ្លី ឬ ក៏វគ្គសិក្ខាសាលាតាមសំណូមពរ។
  • ធ្វើការសិក្សាជាមុនចំពោះគម្រោង និងការពិចារណាជាយុទ្ធសាស្រ្តទៅតាមវិស័យនិមួយៗ។

AFD ក៏បានផ្តល់ថវិកាដល់ការធ្វើអន្តរាគមន៍នៅកម្រិតតំបន់ (ដែលមានថវិកាសរុប ១៥,១លានអ៊ឺរ៉ូ) គឺមាន

  • គំរោងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង អនុវត្តគម្រោងដោយបណ្តាញវិទ្យាស្ថានប៉ាស្ទ័រ
  • មានការដាក់អោយដំណើរការរចនាសម្ព័ន្ធដើម្បីជម្រុញអោយមានការទទួលស្គាល់ផលិតផលសំគាល់ ភូមិសាស្រ្តជាក់លាក់
  • រួមទាំងជំនួយដល់គណៈកម្មការទន្លេមេគង្គ (MRC) ។

 

Last update in July 2013

Test